ត្បិតថាបានចូលប្រឡូកក្នុងសិល្បៈជិត ១២ ឆ្នាំហើយក្ដី ក្រុមចម្រៀង Girls' Generation (ឬហៅថា SNSD) នៅតែជាក្រុមកូរ៉េល្បីមួយ។ មិនត្រឹមតែមានសមាជិកពោរពេញដោយទេពកោសល្យ ប៉ុន្តែក្រុមចម្រៀងស្រីរបស់ផលិតកម្ម SM នេះ ក៏ល្បីដោយសារតែមានរូបសម្រស់អមតៈមិនងាយប្រែប្រួល តួយ៉ាងដូចជា Taeyeon, Sunny, Yoona និង Seohyun ជាដើម។
- Taeyeon
Taeyeon គឺជាមេក្រុម ហើយក៏ជាសមាជិកដែលមានវ័យចំណាស់ជាងគេផងដែរ។ ប៉ុន្តែតាំងពីប្រឡូកសិល្បៈមក Taeyeon បានធ្វើឲ្យគេយល់ច្រឡំជាច្រើនលើកថាជាសមាជិកក្មេងជាងគេ ដោយសារតែទម្រង់មុខដូចកូនក្មេង។ អ្នកគាំទ្របានដាក់ឈ្មោះឲ្យ Taeyeon ថា "មេក្រុមកូនក្មេង" ថែមទៀតផង។

បើគិតតាមឆ្នាំកូរ៉េ ពេលនេះ Taeyeon មានអាយុ ៣១ ឆ្នាំហើយ ប៉ុន្តែរូបសម្រស់មិនចាស់តាមអាយុទាល់តែសោះ។ មនុស្សភាពច្រើនយល់ថាសម្រស់ Taeyeon ពេលនេះស្អាត និងក្មេងជាងពីមុនទៅទៀត។




- Sunny
Sunny ក៏ជាសមាជិកល្បីម្នាក់ដែរ ព្រោះតែមានមុខក្មេងជាងអាយុនេះឯង។ ត្បិតថាចូលដល់វ័យ ៣១ ឆ្នាំ ប៉ុន្តែសម្រស់របស់ Sunny ត្រូវបានគេប្រៀបប្រដូចនឹងមនុស្សវ័យ ២០ ឆ្នាំទៅវិញ។ មហាជននិយាយថា Sunny តែងតែមានរូបសម្រស់ក្មេងវ័យ និងស្រស់ស្អាត ដោយសារតែមានទម្រង់មុខតូច។ បន្ថែមពីនេះស្នាមញញឹមដ៏ទាក់ទាញ ក៏ជាអាថ៌កំបាំងធ្វើឲ្យ Sunny ក្មេងជាងវ័យផងដែរ។



- Yoona
រូបសម្រស់ធម្មជាតិរបស់ Yoona តែងតែទាក់បានចំណាប់អារម្មណ៍មហាជន តាំងពីពេលប្រឡូកសិល្បៈដំបូងមក។ បច្ចុប្បន្ននេះមានអាយុ ៣០ ឆ្នាំហើយ ហើយសមាជិក SNSD រូបនេះ តែងតែមានឈ្មោះក្នុងចំណាត់ថ្នាក់កំពូលសម្រស់របស់កូរ៉េខាងត្បូង។





- Seohyun
ថ្មីៗនេះ Seohyun បានក្លាយជាប្រធានបទមួយ ក្នុងការជជែកវែកញែករបស់កូរ៉េ។ មនុស្សភាពច្រើនបានរកឃើញថាសម្រស់បច្ចុប្បន្នរបស់ Seohyun មិនខុសគ្នាកាលពីជាង ១០ ឆ្នាំមុនឡើយ។ ប្រសិនបើប្រៀបធៀបរូបបច្ចុប្បន្ន (វ័យ ២៨ ឆ្នាំ) នឹងរូបពីមុន (១៨ ឆ្នាំ) ចំណុចខុសប្លែកលើទម្រង់មុខគឺនៅត្រង់ចិញ្ចើមរបស់ Seohyun តែមួយមុខប៉ុណ្ណោះ៕





