វត្ថុលោហៈ១ ដែលគេជឿជាក់ថាជាកាំភ្លើងបុរាណ ១ដើម មានអាយុកាល ៣៥០ឆ្នាំ ស្ថិតក្នុងសម័យកាលអាណាចក្រអាយុធ្យា (១៣៥១-១៧៦៧នៃគ.ស) ត្រូវបានរកឃើញនៅក្នុងស្រុក Watthana Nakhon នៃខេត្តស្រះកែវ ប្រទេសថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
លោក Prayoon Riantem ប្រធានរដ្ឋបាលស្រុក Wathana Nakhon បាននិយាយថា វត្ថុនេះ ត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្នុងអំឡុងពេលមានការភ្ជួររាស់ដីមួយនៅវាលស្រែរបស់លោក។
កាំភ្លើងនេះ មានប្រវែង ៨០សង់ទីម៉ែត្រ និងទំហំមុខកាត់ ៨សង់ទីម៉ែត្រ៕